រឿងបុរសអ្នកមាន
និងកូនប្រុស
កូនប្រុសរបស់បុរសអ្នកមានម្នាក់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ អស់រយៈពេលជាច្រើនខែដែលកូនប្រុសបានសុំឪពុករបស់គាត់ឱ្យទិញឡានថ្មីដោយដឹងថាឪពុករបស់គាត់មានលុយគ្រប់គ្រាន់។
នៅថ្ងៃបញ្ចប់ការសិក្សា ឪពុករបស់ក្មេងប្រុសនេះបានហៅគាត់ឲ្យចូលក្នុងបន្ទប់សិក្សា។
ឪពុកបានប្រគល់អំណោយជូនគាត់ហើយបានអបអរសាទរចំពោះពត៌មានអំពីការបញ្ចប់ការសិក្សា និងសមិទ្ធផលរបស់គាត់។ មើលទាំងមានការខកចិត្ត កូនប្រុសបានបើកកាដូ
ហើយបានឃើញកំណត់ត្រាមួយ ដែលចងភ្ជាប់ជាមួយនឹងឈ្មោះរបស់បុរសវ័យក្មេងដែលក្រាលនៅលើគម្របកាដូ។
គាត់បានសំឡើងសំលេងរបស់គាត់ដោយកំហឹង ហើយបានទម្លាក់កាដូចនោះចោល
ហើយរត់ចេញទៅក្រៅបាត់ទៅ។
តាំងពីថ្ងៃនោះមក
យុវជនរូបនេះមិនដែលមកជួបជាមួយឪពុករបស់គាត់ឡើយ ។ គាត់ទទួលបានជោគជ័យជាមួយការងារ និងមានទ្រព្យសម្បត្តិដូចជាឪពុករបស់គាត់ដែរ
ដោយមានផ្ទះដ៏ស្រស់ស្អាត និងគ្រួសារកក់ក្ដៅមួយ។
ថ្ងៃមួយ គាត់បានគិតយល់ថាឪពុករបស់គាត់មានវ័យចាស់
ហើយវាប្រហែលជាដល់ពេលដែលគាត់អាចបំភ្លេច និងទំលាក់អតីតកាលជាមួយឪពុកគាត់ចោលហើយ។
បន្តិចក្រោយមក គាត់បានទទួលសារមួយថាឪពុកគាត់បានបាត់បង់ជីវិតទៅហើយ
គាត់ត្រូវត្រលប់ទៅផ្ទះដើម្បីមើលថែរក្សាកេរមរតក។
កូនប្រុសបានវិលត្រលប់មកផ្ទះវិញទាំងមានការសោកស្តាយជាខ្លាំង
គាត់បានចាប់ផ្តើមស្វែងរកឯកសារសំខាន់ៗរបស់ឪពុកគាត់ ហើយក៏បានឃើញកំណត់ហេតុថ្មីមួយ
ដែលគាត់បានឃើញនៅពេលគាត់បានខឹងឪពុក ហើយចាកចេញពីផ្ទះនៅថ្ងៃនោះ។
គាត់បានបើកវាថ្មមៗ ហើយនៅពេលដែលគាត់បានត្រឡប់ទៅទំព័រម្ខាងទៀត
ក៏ស្រាប់តែមានកូនសោឡានមួយធ្លាក់ចុះមក។ មានស្លាកមួយត្រូវបានភ្ជាប់ទៅនឹងកូនសោដែលមានខ្លឹមសារថា
"ត្រូវបានបង់ប្រាក់រួចរាល់ហើយ គ្រប់ទីកន្លែងដែលរថយន្តនេះនាំកូនទៅ
សូមកត់ត្រាអំពីវាដើម្បីចងចាំវាជារៀងរហូត។ ដោយក្ដីស្រឡាញ់ ពីឪពុកកូន"
តម្លៃអប់រំ៖
"មិនសំខាន់ថាតើអ្នករំពឹងចង់បានអ្វីនោះទេ
ចូរសប្បាយចិត្ត និងដឹងគុណចំពោះអ្វីដែលអ្នកបានទទួលពីអ្នកដ៏ទៃ។ វាក៏ប្រហែលជាមានតម្លៃច្រើនជាងអ្នកគិតរំពឹងចង់បានក៏អាចថាបាន។
ប្រសិនបើអ្នករកឃើញតម្លៃនៅក្នុងរឿងនេះ
សូមចែករំលែក" ។ សូមអរគុណ!

0 Comments: