រឿងដង្កូវនិងក្អែក
មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា << ពេលនេះ មានលាភបានដង្កូវស៊ី >> ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា <<ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ >> ។ ដង្កូវសួរក្អែកថា << មករកអ្វី ? >> ។ ក្អែកប្រាប់ទៅដង្កូវវិញថា << អញមកស៊ីដង្កូវឯង >> ។ ដង្កូវថា << លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ >> ។ ក្អែកសួរថា << ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ >> ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ៖

1- ដូចម្ដេច
ដែលគេហៅថា ផ្អែមជាងគេបំផុត ?
2- ដូចម្ដេច
ដែលគេហៅថា ជូរចត់ជាងគេបំផុត ?
3- ដូចម្ដេច
ដែលគេហៅថា ស្អុយជាងគេបំផុត ?
4- ដូចម្ដេច ដែលគេហៅថា ក្រអូបជាងគេបំផុត ?
កាលបើក្អែក
បានឮដង្កូវសួរប្រស្នាទាំង៤បទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោកញ្រ្ជៀវលេង
ដោយគិតថា <<
ប្រស្នាដង្កូវទាំង៤បទនេះ អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន
>> ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ
។
1- ដែលគេហៅថាផ្ងែមនោះ
គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង ។
2- ដែលគេហៅថាជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ,
អម្ពិល, ម្ជូរសណ្ដាន់, ម្ជូរក្រសាំង, និងទឹកខ្មេះ ។
3- ដែលគេហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគម្រង់ខ្មោចសត្វទាំងពួង
។
4- ដែលគេហៅថា ក្រអូបជាងគេនោះ គឺផ្ការំដួល
ផ្កាម្លិះ និងទឹកអប់ ។
ក្អែកបានដោះស្រាយប្រស្នាទាំង៤បទនេះ
ប្រាប់ទៅដង្កូវ ។ ដង្កូវថា <<
ក្អែក ដោះប្រស្នានេះ មិនត្រូវទេ >> ។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា << បើដង្កូវឯងថាខុស សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង
>> ។ ដង្កូវប្រាប់ទៅក្អែកវិញថា << ប្រាប់បាន តែក្អែកឯងកុំស៊ីអញទើបអញប្រាប់ >> ។ ក្អែកថា << ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ
>> ។ លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ,
ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក ដូចមានពាក្យតទៅនេះ
:
1- ដែលគេហៅថា
ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា
ដោយពាក្យពិរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា
ផ្អែមជាទីបំផុត ។
2- ដែលគេហៅថា
ជូរចត់នោះ មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាទ
ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក,
នេះហើយហៅថា << ជូរចត់លើសជូរចត់អ្វីទាំងពួង
។
3- ដែលគេហៅថា
ស្អុយនោះ មិនមែនស្អុយអាចម៍ ឬស្អុយគម្រង់នោះទេ គឺស្អុយកេរ្ត៍ ស្អុយឈ្មោះ
ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា
<< ស្អុយច្រាសខ្យល់>>។
4- ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា
ឬទឹកអប់នោះទេ គឺក្រអូបកេរ្ត៍ឈ្មោះ ដែលប្រតិបត្តិល្អ,
នេះហើយហៅថា << ក្រអូបជាងគ្រឿងក្រអូបទាំងពួង
>>។
ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ
ឈប់ស៊ីដង្កូវទៅ ។
"តូចមែនពិត
ដូចពេជ្រពណ្ណរាយ"

0 Comments: