Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
📸✨ឱកាស​មកដល់​ហើយ​សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប និង​វប្បធម៌​ខ្មែរ! តើ​អ្នក​ពិត​ជា​ស្រឡាញ់​ និង​ចាប់អារម្មណ៍​អំពី​វប្បធម៌ និង​ប្រពៃណី​ដ៏សម្បូរបែប​ និង​​រស់រវើករបស់​កម្ពុជាដែរ​ទេ? តើ​អ្នក​ចូលចិត្ត​ការចាប់​យក​ទិដ្ឋភាព​ដ៏អស្ចារ្យ និង​ស្រស់​ស្អាត់​​តាមរយៈទូរស័ព្ទ ឬ​ម៉ាស៊ីនថតរូបបស់​អ្នក​ដែរឬទេ? តោះ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ស្នាដៃ​រូបថត​ស្ដីពី​មរតក​វប្បធម៌​អរូបី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» 🏆 ទទួល​បាន​រង្វាន់​សម្រាប់​ជ័យលាភី និង​រង្វាន់​ផ្សេងៗទៀត​រហូត​ទៅ​៦០​រង្វាន់ ឱកាស​ចូលរួម​តាំង​ពិព័រណ៍ និង​ការ​ទទួល​ស្គាល់​ស្នាដៃ​ពីក្រសួង! 📍 ឱកាស​នេះ​បើក​សម្រាប់​សាធារណៈជនទូទៅរួមមាន​ សិស្ស និស្សិត និង​អ្នក​ស្រឡាញ់​វិស័យ​ថតរូប 🗓️ កាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។ ទីតាំង៖ មានអាស័យដ្ឋាននៅ សារមន្ទីរ​ខ្លែង​ខ្មែរ​នៃ​ នាយកដ្ឋានអភិវឌ្ឍន៍​វប្បធម៌ នៅ​​ទល់​មុខ​វិមាន​រដ្ឋសភា ​សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ការ​ការពារ​មរតក​វប្បធម៌​គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗរូប! តោះ​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​មររតក​វប្បធម៌​អរូបី​របស់​យើង​តាមរយៈ​រូបថត​!

បច្ចុប្បន្ន ព្រឹត្តិការណ៍វប្បធម៌ចម្រុះរបស់កម្ពុជាពីស្ថាប័នផ្សេងៗគ្នា ត្រូវបានបំបែកខ្ញែកគ្នាតាមប្រភពជាច្រើន ដែលធ្វើឱ្យសាធារណជនពិបាកក្នុងការស្វែងរក។ វេទិកាឌីជីថលវប្បធម៌នេះ នឹងប្រមូលផ្ដុំព័ត៌មានព្រឹត្តិការណ៍ទាំងអស់ ឱ្យមករួមគ្នាក្នុងប្រតិទិនតែមួយដែលងាយស្រួលចូលប្រើប្រាស់ ដែលជំរុញការផ្សព្វផ្សាយ និងការចូលរួមជាមួយវប្បធម៌ខ្មែរ។ គោលបំណងគឺ ប្រមូលផ្ដុំ និងធ្វើឱ្យព័ត៌ការព្រឹត្តិការណ៍វប្បធម៌កម្ពុជាទាំងអស់ងាយស្រួលរកបាន តាមរយៈវេទិកាឌីជីថលតែមួយ។

ភ្នំពេញ

Phnom Penh Restaurant Example

The Blue Pumpkin

អាសយដ្ឋាន: ផ្លូវលេខ 240, ភ្នំពេញ, កម្ពុជា

ពិពណ៌នា: ជាហាងកាហ្វេដ៏ពេញនិយម និងមានមុខម្ហូបចម្រុះជាច្រើនដូចជា នំប៉័ង នំខេក និងការ៉េម។ ល្អបំផុតសម្រាប់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់។

ប្រភេទ: ហាងកាហ្វេ, បារ

Khmer Food Stall Example

ម្ហូបខ្មែរ រាត្រីបាយ

អាសយដ្ឋាន: ផ្សាររាត្រី, ភ្នំពេញ, កម្ពុជា

ពិពណ៌នា: ទីតាំងដ៏អស្ចារ្យសម្រាប់ការភ្លក់រសជាតិម្ហូបខ្មែរពិតប្រាកដក្នុងបរិយាកាសទីផ្សាររស់រវើក។ ត្រូវតែសាកល្បងគឺ នំបញ្ចុក និងការីខ្មែរ។

ប្រភេទ: អាហារដ្ឋានតាមផ្លូវ, ម្ហូបខ្មែរ

សៀមរាប

Siem Reap Cafe Example

Sister Srey Cafe

អាសយដ្ឋាន: ផ្លូវ Sivatha, សៀមរាប, កម្ពុជា

ពិពណ៌នា: ហាងកាហ្វេដ៏ស្រស់ស្អាតជាមួយម្ហូបអាហារស្រស់ៗ មានសុខភាពល្អ និងបរិយាកាសរីករាយ។ ជាកន្លែងដ៏ល្អដើម្បីសម្រាកបន្ទាប់ពីទៅលេងប្រាសាទ។

ប្រភេទ: ហាងកាហ្វេ, អាហារសុខភាព

Pub Street Eatery Example

Genevieve's Restaurant

អាសយដ្ឋាន: ផ្លូវ Pub Street, សៀមរាប, កម្ពុជា

ពិពណ៌នា: ផ្តល់ជូនម្ហូបខ្មែរ និងម្ហូបលោកខាងលិចដ៏ល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មរួសរាយរាក់ទាក់។ ល្បីល្បាញដោយសារអាម៉ុកត្រីរបស់ពួកគេ។

ប្រភេទ: ភោជនីយដ្ឋានខ្មែរ

បាត់ដំបង

Battambang Restaurant Example

Jaan Bai Restaurant

អាសយដ្ឋាន: ផ្លូវលេខ 2, បាត់ដំបង, កម្ពុជា

ពិពណ៌នា: ភោជនីយដ្ឋានដែលគាំទ្រសហគមន៍ជាមួយនឹងម្ហូបខ្មែរបែបទំនើប។ មុខម្ហូបជាច្រើនមុខត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។

ប្រភេទ: ភោជនីយដ្ឋានខ្មែរ, អាហារសហសម័យ

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួប ឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈដែលតំណាងដោយ លោក ព្រីម ភ្លឿន នាយកប្រតិបត្តិ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលលើវិស័យវប្បធម៌៕
លិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើជូនលោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដមកិតិ្តនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ប្រធានគណ:កម្មការទី៧ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ។
មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» នារសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានសិល្បៈទស្សនីយភាព បានរៀបចំកម្មវិធីបើកមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ *សូមបញ្ជាក់ផងដែរថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅរយះពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីម៉ោង​ ១២ថ្ងៃត្រង់​ ទី១៣​ មិថុនា​ ២០២៥។
សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា។

📅 ប្រតិទិនព្រឹត្តិការណ៍វប្បធម៌កម្ពុជា





រឿង​បុរសអ្នកមាន និង​កូន​ប្រុស

កូនប្រុសរបស់បុរសអ្នកមានម្នាក់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ អស់រយៈពេលជាច្រើនខែដែល​កូនប្រុសបានសុំឪពុករបស់គាត់ឱ្យទិញឡានថ្មីដោយដឹងថាឪពុករបស់គាត់មានលុយគ្រប់គ្រាន់។
នៅ​ថ្ងៃបញ្ចប់ការសិក្សា ឪពុករបស់ក្មេងប្រុសនេះបានហៅគាត់ឲ្យ​ចូលក្នុងបន្ទប់​សិក្សា។ ឪពុកបានប្រគល់អំណោយជូនគាត់ហើយបានអបអរសាទរចំពោះពត៌មាន​អំពីការបញ្ចប់ការសិក្សា និង​សមិទ្ធផលរបស់គាត់។ មើលទាំង​មានការខកចិត្ត កូនប្រុសបានបើកកាដូ ហើយ​បាន​ឃើញកំណត់ត្រាមួយ​ ដែលចងភ្ជាប់ជាមួយនឹងឈ្មោះរបស់បុរសវ័យក្មេងដែលក្រាលនៅលើគម្របកាដូ។ គាត់បានសំឡើង​សំលេងរបស់គាត់ដោយកំហឹង ហើយបានទម្លាក់កាដូច​នោះ​ចោល ហើយរត់​ចេញ​ទៅ​ក្រៅបាត់ទៅ។

តាំងពីថ្ងៃនោះ​មក យុវជនរូបនេះមិនដែលមក​ជួប​ជាមួយ​ឪពុករបស់គាត់ឡើយ ។ គាត់ទទួលបានជោគជ័យជាមួយ​ការងារ និងមានទ្រព្យសម្បត្តិដូចជាឪពុករបស់គាត់ដែរ ដោយ​មាន​ផ្ទះដ៏ស្រស់ស្អាត និងគ្រួសារកក់​ក្ដៅ​មួយ។ 

ថ្ងៃ​មួយ​ គាត់បានគិត​យល់​ថា​ឪពុករបស់គាត់មានវ័យចាស់ ហើយវាប្រហែលជាដល់ពេលដែលគាត់អាចបំភ្លេច និង​ទំលាក់​អតីតកាលជាមួយ​ឪពុក​គាត់​ចោល​ហើយ។
បន្តិច​ក្រោយ​មក គាត់បានទទួលសារមួយថា​ឪពុកគាត់បានបាត់​បង់​ជីវិត​ទៅហើយ គាត់ត្រូវត្រលប់ទៅផ្ទះដើម្បីមើលថែរក្សាកេរមរតក។

កូន​ប្រុស​បានវិលត្រលប់មកផ្ទះវិញទាំង​មាន​ការសោកស្តាយជាខ្លាំង​ គាត់បានចាប់ផ្តើមស្វែងរកឯកសារសំខាន់ៗរបស់ឪពុកគាត់ ហើយក៏​បានឃើញកំណត់​ហេតុថ្មី​មួយ​ ដែល​គាត់​បាន​ឃើញ​នៅ​ពេល​គាត់​បាន​ខឹង​ឪពុក​ ហើយ​ចាក​ចេញ​ពី​ផ្ទះ​នៅ​ថ្ងៃនោះ។
គាត់បានបើកវាថ្មមៗ ហើយនៅពេលដែលគាត់បានត្រឡប់ទៅទំព័រ​ម្ខាង​ទៀត​ ក៏​ស្រាប់​តែ​មាន​កូន​សោឡាន​មួយ​ធ្លាក់​ចុះ​មក។ មាន​ស្លាក​មួយត្រូវបានភ្ជាប់ទៅនឹងកូនសោដែលមាន​ខ្លឹមសារ​ថា "ត្រូវបានបង់ប្រាក់​រួច​រាល់ហើយ គ្រប់ទីកន្លែងដែលរថយន្តនេះនាំកូន​ទៅ សូម​កត់ត្រា​អំពីវាដើម្បីចងចាំវាជារៀងរហូត។ ដោយ​ក្ដី​ស្រឡាញ់ ពី​ឪពុកកូន"

តម្លៃ​អប់រំ៖
"មិនសំខាន់​ថា​តើអ្នក​រំពឹង​ចង់​បាន​អ្វី​នោះ​ទេ ចូរសប្បាយ​ចិត្ត និង​ដឹងគុណចំពោះអ្វីដែលអ្នកបានទទួល​ពី​អ្នក​ដ៏ទៃ។ វាក៏​ប្រហែលជា​មាន​តម្លៃ​ច្រើនជាងអ្នកគិតរំពឹង​ចង់​បាន​ក៏​អាច​ថាបាន។
ប្រសិនបើអ្នករកឃើញតម្លៃនៅក្នុងរឿងនេះ សូមចែករំលែក" ។ សូមអរគុណ!




រឿងដ៏មានឥទ្ធិពលមួយ
មាន​បុរសម្នាក់ និងក្មេងជំទង់ម្នាក់បានចូលទៅក្នុងសណ្ឋាគារ ហើយត្រូវបានគេបង្ហាញទៅបន្ទប់របស់ពួកគេ។ អ្នកទទួលភ្ញៀវបានកត់សម្គាល់ឃើញ​ថា៖ ភ្ញៀវ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​ស្ងប់ស្ងាត់ និងរូបរាងស្លេករបស់ក្មេងប្រុស។ ក្រោយមកបុរស និងក្មេងប្រុសបានចុះមក​ដើម្បី​ញ៉ាំអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានសណ្ឋាគារ។ បុគ្គលិកបានកត់សម្គាល់ម្តងទៀតថាភ្ញៀវទាំងពីរពិត​ជា​មើល​ទៅ​ស្ងប់ស្ងាត់ ហើយក្មេងនោះទៀត​សោត​ក៏​ហាក់ដូចជាគ្មានចំណាប់អារម្មណ៍លើអាហារទាល់​តែ​សោះ។ បន្ទាប់ពីញ៉ាំអាហាររួច ក្មេងប្រុសនោះបានទៅបន្ទប់សម្រាក​វិញ ហើយបុរសដែល​ជា​ឪពុក​នោះបានទៅសួរអ្នកទទួលភ្ញៀវដើម្បីសុំ​ទៅជួបអ្នកគ្រប់គ្រងសណ្ឋាគា។ អ្នកទទួលភ្ញៀវមាន​អារម្មណ៍​ឆ្ងល់ លាយឡំនឹង​ការ​ព្រួយបារម្ភ​ ហើយ​បានសួរថាតើលោក​ពូ​មានបញ្ហាជាមួយសេវា ឬបន្ទប់មែន​ទេ ឬ​ម្ហូប​មិន​ឆ្ងាញ់​មែនទេ បើ​មាន​ពួក​គេ​នឹង​​ផ្លាស់​ប្ដូរ​ ឬ​កែសម្រួលជូន ប៉ុន្ដែបុរសនោះបាននិយាយតប​វិញ​ថាមិនមានបញ្ហាអ្វី​ទាំង​អស់​នេះ​ទេ ហើយក៏​បានស្នើសុំម្តងជួប​អ្នក​គ្រប់គ្រង​ម្ដង​ទៀត។

បន្ដិច​ក្រោយ​មក អ្នកគ្រប់គ្រងរូបនោះក៏​បានបង្ហាញខ្លួនមក​ បុរស​ជា​ឪពុក​បានយកអ្នក​គ្រប់គ្រង​ទៅឆ្ងាយកៀន​ម្ខាង​ ហើយពន្យល់ហែហូរ​ថាគាត់កំពុងតែស្នាក់នៅក្នុងសណ្ឋាគារជាមួយកូនប្រុសអាយុ 14 ឆ្នាំរបស់គាត់ម្នាក់​ដែលមានជំងឺធ្ងន់ធ្ងរ ប្រហែលជាអាចគ្មាន​សង្ឃឹម​ផង​។ ឆាប់ៗកូន​ប្រុស​នឹង​ទទួលការព្យាបាលដែលនឹងធ្វើអោយគាត់ជ្រុះ​សក់។ ពួកគេបានមកសណ្ឋាគារនេះ​ដើម្បីសម្រាក ហើយក៏ដោយសារតែក្មេងប្រុសនេះគ្រោងនឹងកោរសក់​ក្បាល​របស់គាត់នៅយប់នោះផង​ដែរ​ ដើម្បី​ជាជាងមានអារម្មណ៍ថាជ្រុះ​សក់​ដោយ​សារ​ជំងឺ។ ឪពុកបាននិយាយបន្ដ​ទៀត​ថា គាត់នឹងត្រូវកោរសក់​ក្បាលរបស់គាត់ដែរដើម្បីគាំទ្រដល់​កូនប្រុសរបស់គាត់។
គាត់បានស្នើសុំឱ្យបុគ្គលិកទាំងអស់ សូម​ឲ្យ​មានការគោរព​ នៅពេលដែលឃើញ​ពួកគាត់​ទាំងពីរបានកោរសក់​ចុះ​មក​ញ៉ាំអាហារពេលព្រឹក​។ អ្នកចាត់ការបានធានាដល់ឪពុកថា គាត់នឹងជូនដំណឹងដល់បុគ្គលិកទាំងអស់ហើយថា ពួកគេនឹងមាន​ការគោរព និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។
នៅព្រឹកថ្ងៃបន្ទាប់ឪពុក​ និងកូនប្រុសបានចូលភោជនីយដ្ឋានដើម្បីញ៉ាំអាហារពេលព្រឹក ប៉ុន្តែ​អ្វី​ដែល​ចំឡែក​ ពួកគេបានឃើញបុគ្គលិកភោជនីយដ្ឋានបុរសចំនួនបួននាក់ដែលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេតាមធម្មតាដោយមានក្បាលកោរសក់ផង​ដែរ។

តម្លៃ​អប់រំ​៖
"វា​មិន​មែន​ជា​បញ្ហាដែលអ្នកធ្វើ​ការ​ងារ​អ្វី​នោះ​ទេ អ្នកក៏​អាច​ជួយមនុស្សបាន​ ហើយអ្នកអាចធ្វើឱ្យមានភាពខុសគ្នាផង​ដែរ "។





ក្ដី​ស្រឡាញ់​១០០​ភាគរយ

មាន​ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់កំពុង​លេងជាមួយគ្នា។ ក្មេងប្រុសមានថ្លើម​ថ្មមួយ​ចំនួន រីឯ​ក្មេងស្រីមានស្ករ​គ្រាប់ខ្លះ។ ក្មេងប្រុស​ក៏​បានបបួល​ក្មេងស្រីនោះ​ប្ដូរ​របស់​គ្នាថា៖ គាត់នឹងយកគ្រាប់​ថ្លើម​ថ្ម​ទាំងអស់ដើម្បីប្តូរយក​ស្ករ​គ្រាប់ទាំង​អស់​​​ជាមួយ​ក្មេង​ស្រី​។ ក្មេងស្រីបានយល់ស្រប។

ក្មេងប្រុសនេះបានលួច​រក្សាទុកគ្រាប់ថ្លើម​ថ្ម​ដ៏ស្រស់ស្អាតបំផុត និងអស្ចារ្យបំផុត ហើយបានឱ្យក្មេង​ស្រី​នូវថ្លើម​ថ្ម​ដែលនៅសល់ ប៉ុន្តែ​ក្មេងស្រីនោះ​បានផ្តល់ឱ្យក្មេង​ប្រុសនូវស្ករ​គ្រាប់​ទាំងអស់របស់​នាងដូចដែលគាត់បានសន្យា។ ដល់​ពេល​យប់ឡើង​ ក្មេងស្រីបានដេកលង់លក់​ដោយ​ស្កប់ស្កល់ គ្មាន​ខ្វល់​ខ្វាយ​អ្វី​ឡើយ ប៉ុន្តែក្មេងប្រុសនោះ​វិញ បែ​ជា​គេងលក់ទៅ​វិញ ដោយសារតែគាត់នៅមាន​ចិត្ត​ងឿងឆ្ងល់​ថាតើក្មេងស្រីនោះ​បានលាក់បាំងស្ករគ្រាប់ខ្លះៗពីគាត់ ដូច​ដែលគាត់បានលាក់បាំង​គ្រាប់​ថ្លើម​ថ្ម​ដ៏ល្អបំផុតរបស់គាត់ដែរ​ទេ។

តម្លៃ​អប់រំ​៖

"ប្រសិនបើអ្នកមិនផ្ដល់​ ឬ​ដាក់​ចិត្ត​ 100 ភាគរយក្នុងទំនាក់ទំនងជា​មួយ​អ្នក​ដ៏ទៃ អ្នកនឹងតែងតែសង្ស័យថាតើអ្នកដទៃបានផ្តល់ឱ្យអ្នក 100%ដែរ​ឬ​ទេ ។ គំនិត​ពិចារណា​នេះអាចអនុវត្តបានសម្រាប់ទំនាក់ទំនងណាមួយដូចជាស្នេហាប្ដី-​ប្រពន្ធ និយោជិក-និយោជក មិត្តភាព គ្រួសារ និង​ប្រទេស​ផង​ដែរ"។ ល។


ល្បែងប្រជាប្រិយខ្មែរ

Image result for khmer

ល្បែងប្រជាប្រិយខ្មែរ មាន​ច្រើន​ប្រភេទ ដែល​គេ​យក​មក​លេង​កំសាន្ត​ទៅ​តាម​ពេលវេលា​ខុសៗ​គ្នា ។ ខាង​ក្រោម​ជា​ឈ្មោះ​ល្បែង​ប្រជា​ប្រិយ​ដែល​ខ្មែរ​យើង​ពី​មុន​ធ្លាប់​លេង​កំសាន្ត​។

ល្បែងស្ដេចចង់ ឬអៀវ
ល្បែងចោលឈូង
ល្បែងចាប់កូនខ្លែង
ល្បែងលោតអន្ទាក់
ល្បែងលាក់កន្សែង
ល្បែងឳបត្រឡាច
ល្បែងប្រជល់មាន់
ល្បែងគ្របមាន់
ល្បែងបិទពួន
ល្បែងបោះអង្គញ់
ល្បែងគោះត្រឡោក
ល្បែងទាត់សី
ល្បែងទាញព្រ័ត្រ
ល្បែងកូនគោល
ល្បែងរាវបង្កង
ល្បែងចោះប្រមាត
ល្បែងលាក់កូនកាស
ល្បែងលាក់ធ្យូង
ល្បែងប៉ក់ចាប
ល្បែងចត្រង្គ ឬអុក ឬល្បែងឈើត្រង់
ល្បែងស្វាដណ្ដើមស្លឹកឈើ
ល្បែងបាយខុំ

រៀបរៀង​ឡើង​វិញដោយ៖ Trovka

ល្បែងស្ដេចចង់ 


Sdachchong.gifជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។
ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។
ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រឺ ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេ យកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។






ឈូងមាន ២បែប

១. ឈូងច្រៀងរាំ
២. ឈូងលោះខ្ញុំ

ឈូងច្រៀងរាំ
មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាសស្ងួន ទទួលឈូងទៅ»។ ពួស្រីក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅអោយប្រុសៗ ទទួយក ហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រីវិញ។ បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំនាំឈូងទៅជូនស្រីដោយច្រៀងជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូងនោះទៅអោយពួកស្រីៗទទួលយកទើប ផ្ដើមបោះតទៅទៀត។


ឈូងលោះខ្ញុំ
ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង» រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀងហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយពួកស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។

ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផង ជាការកំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។

ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់​បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖



ចាប់កូនខ្លែងប្រលែងកូនអកពពេចញ៉ែកញ៉កកូនអញតែមួយ។
ជីកអន្លុងដាំត្រកួនទន្សាយរត់ពួនត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះលើកដៃសំពះដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។
ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

Posted by: Trovka

ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីជំទង់ៗលេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេះខ្លះ តាមដែលគេស្ម័គ្រ។ បានជាគេហៅថា ល្បែងលោតអន្ទាក់ ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយប្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្ទាក់ ចាំស្ទាក់អ្នកលោតកុំឲ្យចូលបាន។ មួយពួកទៀត ឈរជុំវិញ ចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ។
លោតអន្ទាក់ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​របស់​ក្មេងៗ និង​យុ​វ័យ លេង​នៅពេល​ទំនេរ និង​ក្នុង​ពេលយប់​នៅ​រដូវចូលឆ្នាំ​។  ល្បែង​នេះ មិន​ត្រឹមតែ​ជាការ​ជួបជុំគ្នា​បង្ក​បរិ​យា​កាស​រីករាយ​នោះទេ តែ​ថែមទាំង​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​កម្លាំងកាយ​រឹងប៉ឹង ភ្នែក​វាងវៃ ជាមួយនឹង​ស្មារតី​ប្រុងប្រយ័ត្ន និង​ចេះ​ប្រើ​គំនិត​ឆ្លាសវៃ​ខ្លួន ការពារ​ពី​ការ​បំភ័ន្ត​របស់​អ្នកដទៃ​។


​ការលេង​ល្បែង​នេះ  

ដំបូង​គេ​ត្រូវ​ចែក​មនុស្ស​ជា​២​ក្រុម មាន​ចំនួន​ស្មើគ្នា មួយក្រុម​អាចមាន​សមាជិក ៥ ទៅ​៦​នាក់ ឬ​លើសពីនេះ​។ ក្រុមទី​១ តម្រូវ​ឲ្យ​អង្គុយច្រហោង​កាន់​ដៃ​គ្នា​ជាវ​ង្វ​ង់ ឯ​ក្រុមទី​២ ត្រូវ​ឈរជុំវិញ ចាំ​ឆ្មក់​លោត​ចូលក្នុង​អន្ទាក់ដៃ​របស់​ក្រុមទី​១ ក្នុងពេល​លេង​គឺ​ទាមទារ​ឲ្យ​ក្រុម​ទាំងពីរ ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ដោយ​អ្នក​ឈរ​មុននឹង​លោត​ចូលក្នុង​អន្ទាក់ ពួកគេ​ដើរ​រេរា​ជុំវិញ​អ្នក​អង្គុយ មើល​តែ​អ្នក​អង្គុយ​ភ្លេចខ្លួន ពួកគេ​នឹង​លោតរំលង​ចូលទៅក្នុង​អន្ទាក់ដៃ​នោះ រីឯ​អ្នក​អង្គុយ ត្រូវ​លើកដៃ​ឡើង​ធ្វើជា​អន្ទាក់ ដើម្បី​ចាំ​ស្ទាក់ និង​ការពារ​ពី​អ្នក​លោត ឬ​ផ្លោះ​ចូលក្នុង​វ​ង្វ​ង់​ដៃ​។​

​ហើយ​បើ​អ្នក​អង្គុយ លើកដៃ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ចាត់ទុក​អ្នក​លោត​ជា​អ្នកចាញ់ ហើយ​ក្រុម​ជា​អន្ទាក់​អ្នកឈ្នះ បន្ទាប់មក​អ្នកឈ្នះ​ក្រោកឈរឡើង​ចាំ​លោត ដោយ​អ្នកចាញ់​អង្គុយ​ធ្វើជា​អន្ទាក់​វិញ​ម្តង​។​

​ដូច្នេះ យើង​សង្កេតឃើញថា​អ្នកចូលរួម​លេងល្បែង​លោតអន្ទាក់ ត្រូវមាន​ភាព​សាមគ្គី​គ្នា ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន និង​វាងវៃ​ក្នុងការ ការពារ​ក្រុម​របស់ខ្លួន​នីមួយៗ​៕ 
រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ


 មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា << យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា << នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន >> ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា << នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា << គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា << មែន >>។ << បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ>>។បុរសនោះសួរថា << អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា << បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ << សុំតែប្រពន្ធអ្នក >> ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា << នេះគេហៅចន្ទោល>>។ ចង្អុលសួរទៅនឹមថា << នេះគេហៅនឹម >> ។ << នេះគេហៅទូក >> << នេះគេហៅទ្រាយ >> << នេះគេហៅប្រែក >> << នេះគេហៅកង់ >> << នេះគេហៅខ្នងកង់ >> << នេះគេហៅត្រពង >> ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា<< ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា << ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ >> ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា << ថ្វីបានជាយំបង ? >> ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ >> ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា << លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ? >>។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង >> ។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា << អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? >> ។ បុរសនោះឆ្លើយថា << ដាក់ប្រពន្ធ >> ។ សុភាទន្សាយ សួរទៅកម្លោះនោះថា << ត្រង់ណាហៅប្រពន្ធ >> បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ>>។ កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា << នេះគេហៅជើងទេ >> វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ << ប្រពន្ធ >> ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា<< រទេះ>> បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ >> ។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា << បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ >> ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា << លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន >> ។ ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
រឿងកូន៤នាក់មិនបំរើឪពុក

Image result for 4 sons and father (cartoon)

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។

Image result for lonely father
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។
វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាំលោកតា សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។



Image result for lonely father
លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។