បច្ចុប្បន្ន ព្រឹត្តិការណ៍វប្បធម៌ចម្រុះរបស់កម្ពុជាពីស្ថាប័នផ្សេងៗគ្នា ត្រូវបានបំបែកខ្ញែកគ្នាតាមប្រភពជាច្រើន ដែលធ្វើឱ្យសាធារណជនពិបាកក្នុងការស្វែងរក។ វេទិកាឌីជីថលវប្បធម៌នេះ នឹងប្រមូលផ្ដុំព័ត៌មានព្រឹត្តិការណ៍ទាំងអស់ ឱ្យមករួមគ្នាក្នុងប្រតិទិនតែមួយដែលងាយស្រួលចូលប្រើប្រាស់ ដែលជំរុញការផ្សព្វផ្សាយ និងការចូលរួមជាមួយវប្បធម៌ខ្មែរ។ គោលបំណងគឺ ប្រមូលផ្ដុំ និងធ្វើឱ្យព័ត៌ការព្រឹត្តិការណ៍វប្បធម៌កម្ពុជាទាំងអស់ងាយស្រួលរកបាន តាមរយៈវេទិកាឌីជីថលតែមួយ។
ភ្នំពេញ
The Blue Pumpkin
អាសយដ្ឋាន: ផ្លូវលេខ 240, ភ្នំពេញ, កម្ពុជា
ពិពណ៌នា: ជាហាងកាហ្វេដ៏ពេញនិយម និងមានមុខម្ហូបចម្រុះជាច្រើនដូចជា នំប៉័ង នំខេក និងការ៉េម។ ល្អបំផុតសម្រាប់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់។
ប្រភេទ: ហាងកាហ្វេ, បារ
ម្ហូបខ្មែរ រាត្រីបាយ
អាសយដ្ឋាន: ផ្សាររាត្រី, ភ្នំពេញ, កម្ពុជា
ពិពណ៌នា: ទីតាំងដ៏អស្ចារ្យសម្រាប់ការភ្លក់រសជាតិម្ហូបខ្មែរពិតប្រាកដក្នុងបរិយាកាសទីផ្សាររស់រវើក។ ត្រូវតែសាកល្បងគឺ នំបញ្ចុក និងការីខ្មែរ។
ប្រភេទ: អាហារដ្ឋានតាមផ្លូវ, ម្ហូបខ្មែរ
សៀមរាប
Sister Srey Cafe
អាសយដ្ឋាន: ផ្លូវ Sivatha, សៀមរាប, កម្ពុជា
ពិពណ៌នា: ហាងកាហ្វេដ៏ស្រស់ស្អាតជាមួយម្ហូបអាហារស្រស់ៗ មានសុខភាពល្អ និងបរិយាកាសរីករាយ។ ជាកន្លែងដ៏ល្អដើម្បីសម្រាកបន្ទាប់ពីទៅលេងប្រាសាទ។
ប្រភេទ: ហាងកាហ្វេ, អាហារសុខភាព
Genevieve's Restaurant
អាសយដ្ឋាន: ផ្លូវ Pub Street, សៀមរាប, កម្ពុជា
ពិពណ៌នា: ផ្តល់ជូនម្ហូបខ្មែរ និងម្ហូបលោកខាងលិចដ៏ល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មរួសរាយរាក់ទាក់។ ល្បីល្បាញដោយសារអាម៉ុកត្រីរបស់ពួកគេ។
ប្រភេទ: ភោជនីយដ្ឋានខ្មែរ
បាត់ដំបង
Jaan Bai Restaurant
អាសយដ្ឋាន: ផ្លូវលេខ 2, បាត់ដំបង, កម្ពុជា
ពិពណ៌នា: ភោជនីយដ្ឋានដែលគាំទ្រសហគមន៍ជាមួយនឹងម្ហូបខ្មែរបែបទំនើប។ មុខម្ហូបជាច្រើនមុខត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។
ប្រភេទ: ភោជនីយដ្ឋានខ្មែរ, អាហារសហសម័យ

ក្ដីស្រឡាញ់១០០ភាគរយ
ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។
Posted by: Trovka
ដំបូងគេត្រូវចែកមនុស្សជា២ក្រុម មានចំនួនស្មើគ្នា មួយក្រុមអាចមានសមាជិក ៥ ទៅ៦នាក់ ឬលើសពីនេះ។ ក្រុមទី១ តម្រូវឲ្យអង្គុយច្រហោងកាន់ដៃគ្នាជាវង្វង់ ឯក្រុមទី២ ត្រូវឈរជុំវិញ ចាំឆ្មក់លោតចូលក្នុងអន្ទាក់ដៃរបស់ក្រុមទី១ ក្នុងពេលលេងគឺទាមទារឲ្យក្រុមទាំងពីរ ប្រុងប្រយ័ត្នរៀងៗខ្លួន ដោយអ្នកឈរមុននឹងលោតចូលក្នុងអន្ទាក់ ពួកគេដើររេរាជុំវិញអ្នកអង្គុយ មើលតែអ្នកអង្គុយភ្លេចខ្លួន ពួកគេនឹងលោតរំលងចូលទៅក្នុងអន្ទាក់ដៃនោះ រីឯអ្នកអង្គុយ ត្រូវលើកដៃឡើងធ្វើជាអន្ទាក់ ដើម្បីចាំស្ទាក់ និងការពារពីអ្នកលោត ឬផ្លោះចូលក្នុងវង្វង់ដៃ។
ហើយបើអ្នកអង្គុយ លើកដៃប៉ះជើងអ្នកលោតបានហើយ គេចាត់ទុកអ្នកលោតជាអ្នកចាញ់ ហើយក្រុមជាអន្ទាក់អ្នកឈ្នះ បន្ទាប់មកអ្នកឈ្នះក្រោកឈរឡើងចាំលោត ដោយអ្នកចាញ់អង្គុយធ្វើជាអន្ទាក់វិញម្តង។
ដូច្នេះ យើងសង្កេតឃើញថាអ្នកចូលរួមលេងល្បែងលោតអន្ទាក់ ត្រូវមានភាពសាមគ្គីគ្នា ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងវាងវៃក្នុងការ ការពារក្រុមរបស់ខ្លួននីមួយៗ៕

មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា << យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា << នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន >> ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា << នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា << គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា << មែន >>។ << បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ>>។បុរសនោះសួរថា << អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា << បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ << សុំតែប្រពន្ធអ្នក >> ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា << នេះគេហៅចន្ទោល>>។ ចង្អុលសួរទៅនឹមថា << នេះគេហៅនឹម >> ។ << នេះគេហៅទូក >> << នេះគេហៅទ្រាយ >> << នេះគេហៅប្រែក >> << នេះគេហៅកង់ >> << នេះគេហៅខ្នងកង់ >> << នេះគេហៅត្រពង >> ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា<< ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា << ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ >> ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា << ថ្វីបានជាយំបង ? >> ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ >> ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា << លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ? >>។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង >> ។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា << អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? >> ។ បុរសនោះឆ្លើយថា << ដាក់ប្រពន្ធ >> ។ សុភាទន្សាយ សួរទៅកម្លោះនោះថា << ត្រង់ណាហៅប្រពន្ធ >> បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ>>។ កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា << នេះគេហៅជើងទេ >> វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ << ប្រពន្ធ >> ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា<< រទេះ>> បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ >> ។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា << បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ >> ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា << លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន >> ។ ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
អត្ថបទថ្មីៗ
-
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមាន...
-
រឿងដង្កូវនិងក្អែក មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អ...
-
ប្រិយមិត្តអ្នកតាមដានពត៌មានតាមបណ្ដញសង្គមហ្វេបុកជាទីមេត្រី រឿងរ៉ាវដ៏ក្ដៅគគុកទាក់ទងនឹងមន្ទីរពេទ្យវិចតូរៀដែលបានរារាំងចាក់សោរអ្នកជំងឺមិនឲ...
-
📸✨ឱកាសមកដល់ហើយសម្រាប់អ្នកស្រឡាញ់ការថតរូប និងវប្បធម៌ខ្មែរ! តើអ្នកពិតជាស្រឡាញ់ និងចាប់អារម្មណ៍អំពីវប្បធម៌ និងប្រពៃណីដ៏សម្ប...
-
ល្បែងប្រជាប្រិយខ្មែរ ល្បែងប្រជាប្រិយខ្មែរ មានច្រើនប្រភេទ ដែលគេយកមកលេងកំសាន្តទៅតាមពេលវេលាខុសៗគ្នា ។ ខាងក្រោមជាឈ្មោះល្...
-
សារលិខិតថ្វាយព្រះពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ...
-
📅 ប្រតិទិនព្រឹត្តិការណ៍វប្បធម៌កម្ពុជា Loading…
-
មកដល់សព្វថ្ងៃនេះ មានក្រុមហ៊ុន រោងចក្រ ជាពិសេស ស្ថាប័នឯក និងស្ថាប័នរដ្ឋបានកំពុងចាប់ដៃគូរជាមួយអង្គភាពប.ស.ស ដែលជាផ្នែកមួយសម្រាប់...
-
បច្ចុប្បន្ន ព្រឹត្តិការណ៍វប្បធម៌ចម្រុះរបស់កម្ពុជាពីស្ថាប័នផ្សេងៗគ្នា ត្រូវបានបំបែកខ្ញែកគ្នាតាមប្រភពជាច្រើន ដែលធ្វើឱ្យសាធារណជនពិបា...
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួប ឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា នាព្រឹកថ្ងៃទ...





















