រឿងដ៏មានឥទ្ធិពលមួយ
មានបុរសម្នាក់ និងក្មេងជំទង់ម្នាក់បានចូលទៅក្នុងសណ្ឋាគារ
ហើយត្រូវបានគេបង្ហាញទៅបន្ទប់របស់ពួកគេ។ អ្នកទទួលភ្ញៀវបានកត់សម្គាល់ឃើញថា៖ ភ្ញៀវហាក់បីដូចជាមានលក្ខណៈស្ងប់ស្ងាត់
និងរូបរាងស្លេករបស់ក្មេងប្រុស។ ក្រោយមកបុរស និងក្មេងប្រុសបានចុះមកដើម្បីញ៉ាំអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានសណ្ឋាគារ។ បុគ្គលិកបានកត់សម្គាល់ម្តងទៀតថាភ្ញៀវទាំងពីរពិតជាមើលទៅស្ងប់ស្ងាត់
ហើយក្មេងនោះទៀតសោតក៏ហាក់ដូចជាគ្មានចំណាប់អារម្មណ៍លើអាហារទាល់តែសោះ។ បន្ទាប់ពីញ៉ាំអាហាររួច
ក្មេងប្រុសនោះបានទៅបន្ទប់សម្រាកវិញ ហើយបុរសដែលជាឪពុកនោះបានទៅសួរអ្នកទទួលភ្ញៀវដើម្បីសុំទៅជួបអ្នកគ្រប់គ្រងសណ្ឋាគា។
អ្នកទទួលភ្ញៀវមានអារម្មណ៍ឆ្ងល់ លាយឡំនឹងការព្រួយបារម្ភ ហើយបានសួរថាតើលោកពូមានបញ្ហាជាមួយសេវា
ឬបន្ទប់មែនទេ ឬម្ហូបមិនឆ្ងាញ់មែនទេ បើមានពួកគេនឹងផ្លាស់ប្ដូរ
ឬកែសម្រួលជូន ប៉ុន្ដែបុរសនោះបាននិយាយតបវិញថាមិនមានបញ្ហាអ្វីទាំងអស់នេះទេ
ហើយក៏បានស្នើសុំម្តងជួបអ្នកគ្រប់គ្រងម្ដងទៀត។
បន្ដិចក្រោយមក អ្នកគ្រប់គ្រងរូបនោះក៏បានបង្ហាញខ្លួនមក
បុរសជាឪពុកបានយកអ្នកគ្រប់គ្រងទៅឆ្ងាយកៀនម្ខាង ហើយពន្យល់ហែហូរថាគាត់កំពុងតែស្នាក់នៅក្នុងសណ្ឋាគារជាមួយកូនប្រុសអាយុ
14 ឆ្នាំរបស់គាត់ម្នាក់ដែលមានជំងឺធ្ងន់ធ្ងរ ប្រហែលជាអាចគ្មានសង្ឃឹមផង។
ឆាប់ៗកូនប្រុសនឹងទទួលការព្យាបាលដែលនឹងធ្វើអោយគាត់ជ្រុះសក់។ ពួកគេបានមកសណ្ឋាគារនេះដើម្បីសម្រាក ហើយក៏ដោយសារតែក្មេងប្រុសនេះគ្រោងនឹងកោរសក់ក្បាលរបស់គាត់នៅយប់នោះផងដែរ
ដើម្បីជាជាងមានអារម្មណ៍ថាជ្រុះសក់ដោយសារជំងឺ។ ឪពុកបាននិយាយបន្ដទៀតថា គាត់នឹងត្រូវកោរសក់ក្បាលរបស់គាត់ដែរដើម្បីគាំទ្រដល់កូនប្រុសរបស់គាត់។
គាត់បានស្នើសុំឱ្យបុគ្គលិកទាំងអស់
សូមឲ្យមានការគោរព នៅពេលដែលឃើញពួកគាត់ទាំងពីរបានកោរសក់ចុះមកញ៉ាំអាហារពេលព្រឹក។ អ្នកចាត់ការបានធានាដល់ឪពុកថា
គាត់នឹងជូនដំណឹងដល់បុគ្គលិកទាំងអស់ហើយថា ពួកគេនឹងមានការគោរព និងយកចិត្តទុកដាក់ខ្ពស់។
នៅព្រឹកថ្ងៃបន្ទាប់ឪពុក
និងកូនប្រុសបានចូលភោជនីយដ្ឋានដើម្បីញ៉ាំអាហារពេលព្រឹក ប៉ុន្តែអ្វីដែលចំឡែក ពួកគេបានឃើញបុគ្គលិកភោជនីយដ្ឋានបុរសចំនួនបួននាក់ដែលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេតាមធម្មតាដោយមានក្បាលកោរសក់ផងដែរ។
តម្លៃអប់រំ៖
"វាមិនមែនជាបញ្ហាដែលអ្នកធ្វើការងារអ្វីនោះទេ
អ្នកក៏អាចជួយមនុស្សបាន ហើយអ្នកអាចធ្វើឱ្យមានភាពខុសគ្នាផងដែរ "។

0 Comments: