Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ល្បែងលោតអន្ទាក់

trovkanews         No comments
ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីជំទង់ៗលេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេះខ្លះ តាមដែលគេស្ម័គ្រ។ បានជាគេហៅថា ល្បែងលោតអន្ទាក់ ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយប្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្ទាក់ ចាំស្ទាក់អ្នកលោតកុំឲ្យចូលបាន។ មួយពួកទៀត ឈរជុំវិញ ចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ។
លោតអន្ទាក់ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​របស់​ក្មេងៗ និង​យុ​វ័យ លេង​នៅពេល​ទំនេរ និង​ក្នុង​ពេលយប់​នៅ​រដូវចូលឆ្នាំ​។  ល្បែង​នេះ មិន​ត្រឹមតែ​ជាការ​ជួបជុំគ្នា​បង្ក​បរិ​យា​កាស​រីករាយ​នោះទេ តែ​ថែមទាំង​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​កម្លាំងកាយ​រឹងប៉ឹង ភ្នែក​វាងវៃ ជាមួយនឹង​ស្មារតី​ប្រុងប្រយ័ត្ន និង​ចេះ​ប្រើ​គំនិត​ឆ្លាសវៃ​ខ្លួន ការពារ​ពី​ការ​បំភ័ន្ត​របស់​អ្នកដទៃ​។


​ការលេង​ល្បែង​នេះ  

ដំបូង​គេ​ត្រូវ​ចែក​មនុស្ស​ជា​២​ក្រុម មាន​ចំនួន​ស្មើគ្នា មួយក្រុម​អាចមាន​សមាជិក ៥ ទៅ​៦​នាក់ ឬ​លើសពីនេះ​។ ក្រុមទី​១ តម្រូវ​ឲ្យ​អង្គុយច្រហោង​កាន់​ដៃ​គ្នា​ជាវ​ង្វ​ង់ ឯ​ក្រុមទី​២ ត្រូវ​ឈរជុំវិញ ចាំ​ឆ្មក់​លោត​ចូលក្នុង​អន្ទាក់ដៃ​របស់​ក្រុមទី​១ ក្នុងពេល​លេង​គឺ​ទាមទារ​ឲ្យ​ក្រុម​ទាំងពីរ ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ដោយ​អ្នក​ឈរ​មុននឹង​លោត​ចូលក្នុង​អន្ទាក់ ពួកគេ​ដើរ​រេរា​ជុំវិញ​អ្នក​អង្គុយ មើល​តែ​អ្នក​អង្គុយ​ភ្លេចខ្លួន ពួកគេ​នឹង​លោតរំលង​ចូលទៅក្នុង​អន្ទាក់ដៃ​នោះ រីឯ​អ្នក​អង្គុយ ត្រូវ​លើកដៃ​ឡើង​ធ្វើជា​អន្ទាក់ ដើម្បី​ចាំ​ស្ទាក់ និង​ការពារ​ពី​អ្នក​លោត ឬ​ផ្លោះ​ចូលក្នុង​វ​ង្វ​ង់​ដៃ​។​

​ហើយ​បើ​អ្នក​អង្គុយ លើកដៃ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ចាត់ទុក​អ្នក​លោត​ជា​អ្នកចាញ់ ហើយ​ក្រុម​ជា​អន្ទាក់​អ្នកឈ្នះ បន្ទាប់មក​អ្នកឈ្នះ​ក្រោកឈរឡើង​ចាំ​លោត ដោយ​អ្នកចាញ់​អង្គុយ​ធ្វើជា​អន្ទាក់​វិញ​ម្តង​។​

​ដូច្នេះ យើង​សង្កេតឃើញថា​អ្នកចូលរួម​លេងល្បែង​លោតអន្ទាក់ ត្រូវមាន​ភាព​សាមគ្គី​គ្នា ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន និង​វាងវៃ​ក្នុងការ ការពារ​ក្រុម​របស់ខ្លួន​នីមួយៗ​៕ 
Published by trovkanews


Follow us Google+.

0 Comments: