ការងូតទឹកក្តៅឧណ្ហ៍ៗនៅពេលយប់នឹងធ្វើអោយការគេងរបស់អ្នកកាន់តែប្រសើរឡើង
ការងូតទឹកគឺជារឿងមួយក្នុងចំណោមរឿងមួយចំនួនដែលមនុស្សគ្រប់រូបធ្វើនៅពេលព្រឹក។
នៅពេលអ្នកងូតទឹក វាផ្តល់ឱ្យអ្នកនូវពេលវេលាដ៏ល្អសម្រាប់សំអាតរាងកាយរបស់អ្នក។
ប៉ុន្តែតើអ្នកដឹងទេថាការងូតទឹកក្ដៅឧណ្ហ៍ៗនៅពេលយប់មានអត្ថប្រយោជន៍ដែរឬទេ?
ភាគច្រើនយើងគឺជាមនុស្សងូតទឹកត្រជាក់ ប៉ុន្ដែការផ្លាស់ប្តូរតិចតួចក្នុងទម្លាប់អាចផ្តល់ប្រយោជន៍ខ្ពស់សម្រាប់ការគេងរបស់អ្នកជាពិសេសប្រសិនបើប្រើទឹកក្តៅ។
ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រាក ឬដេកលក់នៅពេលយប់អ្នកអាចសាកល្បងឱ្យទទួលយកការងូតទឹកក្ដៅដើម្បីបន្ថយភាពតានតឹង។
Keferstein និយាយថានេះគឺជាទម្លាប់ធម្មតាមួយសម្រាប់ការសម្រាកសាច់ដុំមុនពេលគេងដោយសារតែការងូតទឹកក្ដៅធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរំញោច
និងមានអារម្មណ៍ងងុយដេក។ ចង់ដឹង តោះតាមដានទាំងអស់គ្នា នេះជារបៀប។
បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃមក
អ្វីដែលមនុស្សយើងត្រូវការ គឺការសំរាកលំហែ។ ភាពតានតឹង(stress) អាចរំខានដល់ដំណេករបស់អ្នកបាន។ វាអាចជម្រុញចលនាឈាម និងកោសិកា
និងសម្ពាធទឹកអាចធ្វើសរីរាង្គធូរស្រាលបាន ដូច្នេះការងូតទឹកក្តៅគឺ ពិតជាតម្រូវការចំបាច់មួយ។
រាងកាយយើងទាំងមូលមានប្រពន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាទៅខួរក្បាលនៅពេលដែលអ្នកមានការឈឺចាប់។
ចុងសរសៃប្រសាទទាំងនេះឆ្លើយតបទៅនឹងសីតុណ្ហភាពរបស់ស្បែក។
ការងូតទឹកក្តៅអាចបង្កើនសីតុណ្ហភាពរបស់រាងកាយ បង្កើនលំហូរឈាមនៅក្នុងតំបន់ និងប្រតិកម្មរបស់រាងកាយទៅនឹងការឈឺចាប់
ដែលជាការកាត់បន្ថយរោគសញ្ញាឈឺក្បាល។
ប្រសិនបើអ្នកមានជម្ងឺហើម
ជាពិសេសជើង ឬកជើង ការងូតទឹកក្តៅនៅពេលយប់នឹងជួយឱ្យអ្នកមានការធូរស្រាលក្នុងការឈឺចាប់
ហើយជាពិសេសវាជួយឱ្យការគេងរបស់អ្នកបានលក់ស្រួល។ អ្នកអាចយកទឹកក្តៅឧណ្ហ៍ៗនៅលើផ្នែកដែលហើមនោះ
ហើយគ្របវាឱ្យបានត្រឹមត្រូវដោយកន្សែងក្តៅឧណ្ហ៍មុនពេលចូលគេង។
ឧបទ្ទវហេតុរាប់មិនអស់ដែលកើតឡើងពេញមួយថ្ងៃអាចធ្វើឱ្យអ្នកអស់កម្លាំង រសាប់រសល់ និងមិនបានសំរាក។ ការងូតទឹកក្តៅឧណ្ហ៍ៗជួយឱ្យអ្នកស្រួលខ្លួន
និងជួយឲ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់មុនពេលអ្នកចូលគេង។
ខ្យល់ច្រមុះអាចបណ្តាលឱ្យរំខានដល់ការដង្ហើម
និងដំណេករបស់អ្នក ដូច្នេះ មុនពេលចូលគេង សូមងូតទឹកក្តៅ។ ធ្វើដូចនេះ ចំហាយទឹកក្តៅនឹងរត់តាមរយៈសួត និងចូលទៅក្នុងច្រមុះរបស់អ្នក ដែលជួយបន្ធូរទឹករំអិល ស្លេស និងកាត់បន្ថយការកកស្ទះ។
ការងូតទឹកក្តៅអាចដើរតួជាភ្នាក់ងារធម្មជាតិមួយដែលអាចកំចាត់ជាតិពុលនៅលើស្បែករបស់អ្នក
។ កំដៅពីទឹកក្តៅជួយបណ្តេញញើស និងដោយហេតុនេះ វាជួយលុបបំបាត់ចោលលោហធាតុធ្ងន់ និងសារធាតុគីមីពុល។
កំដៅពីទឹកក្តៅធ្វើឲ្យអ្នកមានអារម្មណ៍សម្រាក
និងបើករន្ធញើសនៅលើស្បែក ដែលធ្វើឱ្យវាងាយស្រួលក្នុងការសម្អាត។ ជួនកាល អ្នកអាចកត់សម្គាល់ថាស្បែករបស់អ្នកមើលទៅពណ៌ក្រហម
និងមានស្នាមជាំតិចៗនៅលើស្បែក ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភទេព្រោះវាគ្រាន់តែជាបាក់តេរីដែលចេញពីរាងកាយរបស់អ្នកប៉ុណ្ណោះ។
អត្ថប្រយោជន៍ផ្សេងៗទៀតនៃការងូតទឹកក្តៅរួមមាន៖
១. ការងូតទឹកក្ដៅផ្តល់នូវភាពធូរស្រាលពីរោគសញ្ញានៃជំងឺផ្តាសាយឬដង្ហើម)
ការឈរនៅក្នុងផ្កាឈូកទឹកក្ដៅជាមួយចំហាយជុំវិញអ្នកត្រូវបានគេប្រើជាវិធីព្យាបាលធម្មជាតិដើម្បីកាត់បន្ថយរោគសញ្ញានៃជំងឺផ្តាសាយនិងក្អក។
កំដៅពីទឹកនិងចំហាយទឹកអាចជួយ:
-បើកផ្លូវដង្ហើម
- បន្ធូរកំរិត
- សំអាតខ្យល់ច្រមុះរបស់អ្នក
២. ជួយស្នាមជាំនៅលើស្បែក
ការងូតទឹកក្ដៅអាចជួយបើករន្ធញើសនៃស្បែកដែលអនុញ្ញាតឱ្យអ្នកសម្អាតភាពកខ្វក់និងប្រេងដែលជាប់។
៣. ការសំរាកសាច់ដុំ
ការស្ថិតនៅក្នុងទឹកក្តៅឧណ្ហ៍អាចបន្ថយភាពតានតឹងនៃរាងកាយនិងអាចជួយសម្រួលដល់ភាពអស់កម្លាំងរបស់សាច់ដុំ។

អំណោយដែលពុំអាចកាត់ថ្លៃបានសម្រាប់គ្រួសារ និងសង្គម គឺសុខភាពល្អ
ប្រភព៖ - onlymyhealth
- healhline
0 Comments: